ក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ទីរពិសោធន៍អេកូឡូស៊ីទឹកសាប (ECOFRESH) នៃសាកលវិទ្យាល័យបាត់ដំបង និង Laboratoire d’Ecologie et Diversité Biologique (EDB / CNRS / UT3-PS) នៃសាកលវិទ្យាល័យ Toulouse 3-Paul Sabatier, ប្រទេសបារាំង, ក្រុមស្រាវជ្រាវសាកលវិទ្យាល័យបាត់ដំបង កំពុងធ្វើ(អនុវត្ត) “ការវាយតម្លៃអេកូឡូស៊ីនៃប្រព័ន្ធអេកូឡូស៊ីសុខភាពស្ទឹងសង្កែដោយប្រើពពួកស្លែបាត់ស្ទឹង” ដែលមានគោលបំណងអង្កេតគុណភាពអេកូឡូស៊ីនៃស្ទឹងដោយប្រើសមាសធាតុជីវសាស្ត្រ (ពពួកស្លែបាតស្ទឹង) របស់ស្ទឹង។ គម្រោងស្រាវជ្រាវនេះ លើសពី វិធីសាស្ត្រវាយតម្លៃគុណភាពទឹកសាមញ្ញដោយការបញ្ចូលគុណភាពជីវសាស្ត្របន្ថែមលើគុណភាពរូបគីមីនៃទឹកស្ទឹងសង្កែ។ ដូច្នោះគម្រោងចាប់ផ្តើមដោយ (១) ការសិក្សាព័ណ៌នាអំពីលក្ខណៈរូប គីមី និងលំនាំសហគមន៍ពពួកស្លែ តាមដងស្ទឹងសង្កែ។ បន្ទាប់មក (២) កំណត់អត្តសញ្ញាណរុក្ខជាតិពពួស្លែ ជាមួយនឹងការបង្កើត Atlasទី១ សម្រាប់រុក្ខជាតិពពួករុក្ខជាតស្លែនៅកម្ពុជានិង (៣) វាយតម្លៃជីវសាស្រ្តនៃប្រព័ន្ធអេកូឡូស៊ីសុខភាពស្ទឹង ផ្អែកលើរុក្ខជាតិពពួកស្លែ (ជីវម៉ាស) ។ គម្រោងស្រាវជ្រាវសហដឹកនាំដោយ លោកបណ្ឌិត Loic Tudesques (EDB / CNRS / UPS) ជាទីប្រឹក្សាបច្ចេកទេស…